This is featured post 1 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
This is featured post 2 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
This is featured post 3 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
Wednesday, May 27, 2015
Sunday, May 24, 2015
Sunday, May 3, 2015
11:59 PM
Unknown
បញ្ចូលអត្ថបទ ៖ អប្សរា
ថ្ងៃសៅរ៏ ទី២ ខែឧសភា ឆ្នាំ២០១៥ ម៉ោង ១០:០២
រាជធានីភ្នំពេញ ៖ ទាក់ទិននឹងសំណុំរឿងរបស់លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលដោះលែងឪពុកម្តាយ ថោង សារ៉ាត់ នោះត្រូវបានលោក ឱម យ៉ិនទៀង បញ្ជាក់ថា នៅពេលដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មានភ័ស្តុតាងក្នុងដៃគ្រប់គ្រាន់ហើយនឹងបញ្ជាក់ថា លោក អាំង មាលតី មានការជាប់ពាក់ព័ន្ធ ឬក៏មិនពាក់ព័ន្ធក្នុងករណីដោះលែងឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ ។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងបញ្ជាក់បែបនេះដល់អ្នកសារព័ត៌មានកាលពីថ្ងៃទី៣០ មេសា ២០១៥ នៅអង្គភាពប្រឆាំងអំពើពុករលួយ ក្រោយជំនួបជាមួយតំណាង FBI ។ ករណីលោក អាំង មាលតី ACU បានអញ្ជើញគាត់មកសាកសួរចំនួនពីរដងមកហើយ ហើយយើងកំពុងតែពិនិត្យមើលថា មានអ្វីចាំបាច់ត្រូវហៅគាត់មកដើម្បីសួរគាត់ទៀតឬអត់ ? បើមាន យើងនឹងហៅគាត់មកទៀតដើម្បីសាកសួរបន្ថែម ។
លោកទេសរដ្ឋមន្ត្រីថ្លែងថា យើងនៅមានការលំបាកក្នុងការសន្និដ្ឋាន យើងត្រូវការភ័ស្តុតាងបន្ថែមទៀត បើបានភ័ស្តុងតាងនោះយើងអាចថា ពាក់ព័ន្ធ ឬក៏មិនពាក់ព័ន្ធ ពីព្រោះធំបំផុតនៅលើភ័ស្តុតាង ។ ប៉ុន្តែនៅក្នុងដៃយើងមិនទាន់មានភ័ស្តុងតាងគ្រប់គ្រាន់ ហើយបើឆ្លើយប្រាប់អ្នកសារព័ត៌មាននៅពេលនេះ ហាក់ដូចជាលឿនពេកហើយសម្រាប់ចំណាត់ការរបស់អង្គភាព ។
ទាក់ទិននឹងសំណុំរឿងឧកញ៉ា ថោង សារ៉ាត់ វិញ ត្រូវបានលោក ឱម យ៉ិនទៀង ឲ្យដឹងថា លោកឧកញ៉ា ថោង សារ៉ាត់ ជាមនុស្សទី៩ ដែលអង្គភាពប្រឆាំងអំពើពុករលួយបានសួរនាំ ករណីយកលុយរាប់សិបម៉ឺនដុល្លារមកសូកប៉ាន់ ដែលផ្សព្វផ្សាយតាមរយៈខ្សែវីដេអូមួយ ប៉ុន្តែ ថោង សារ៉ាត់ បានបដិសេធគ្រប់ចំណុចហើយថាមិនបានសូកប៉ាន់អ្នកណាទេ ពាក់ព័ន្ធករណីបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ និងដោះលែងឪពុកម្តាយចេញពីពន្ធនាគារ ។
លោកទេសរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា នេះជាជួងមួយដាស់អង្គភាពប្រឆាំងអំពើពុករលួយឲ្យចាប់ផ្តើមធ្វើការហើយ ខ្ញុំនិងតុលាការ នគរបាល ក៏ចាប់ផ្តើមសង្ស័យដែរ ។ ខ្ញុំចាប់ផ្តើមធ្វើការដោយសម្ងាត់ ចាប់តាំងពីពេលនោះមក ។ អ៊ីចឹងនៅពេលដែល ថោង សារ៉ាត់ មកវិញ យើងខ្ញុំមានភារកិច្ចត្រូវសួរដើម្បីសួរបំភ្លឺគាត់យកភ័ស្តុតាងពីគាត់ថា គាត់ចាយអស់ប៉ុន្មាន អ្នកណាជាអ្នកយកលុយទៅឲ្យគេ អ្នកណាជាអ្នកទទួល។ ប៉ុន្តែការសួរ៣ទៅ៤ម៉ោងគឺ ថោង សារ៉ាត់ គាត់បដិសេធថា មិនបានឲ្យលុយទៅអ្នកណាឡើយ ។
ទោះជាយ៉ាងណាក្តី លោក ឱម យ៉ិនទៀង លើកឡើងថា «យើងខ្ញុំត្រូវរកភ័ស្តុតាង តើភ័ស្តុតាងគាត់មានឲ្យ ឬភ័ស្តុតាងគាត់អត់មានឲ្យមែនឬយ៉ាងម៉េចទៀត នេះជាភារកិច្ចរកភ័ស្តុតាងបន្តទៀត ។ វាមិនមែនរឿងសាមញ្ញទេ រឿងគេកើតហើយក៏ពិបាក គេមិនទាន់ដឹងខ្លួនក៏ពិបាក ចុះទម្រាំគេដឹងខ្លួនទៀត ! ប៉ុន្តែយើងនៅតែបន្ត មិនមែនថោង សារ៉ាត់ ជាមនុស្សទី១ទេ គឺ ថោង សារ៉ាត់ ជាមនុស្សទី៩ ដែល ACU បានស្តាប់ និងសួរនាំ ហើយយើងនៅត្រូវការអ្នកសួរនាំប៉ុន្មាននាក់ថែមទៀតដើម្បីលូករកភ័ស្តុតាង លូករកឯកសារដោយមិនបំពានលើច្បាប់ ។ ចាប់តាំងពីដំណើរការមកដល់ពេលនេះ ឯកសារមានចង់កន្លះទូហើយ ឯកសារខ្លះអាចប្រើប្រាស់បាន និងខ្លះមិនអាចប្រើប្រាស់បាន» ។
សំណុំរឿងដែលក្តៅនោះ ត្រូវបានលោកទេសរដ្ឋមន្ត្រីឲ្យដឹងទៀតថា នៅពេលដែលស្តាប់ចម្លើយរបស់ ថោង សារ៉ាត់ គឺគាត់បានប្រកែកគ្រប់ចំណុចនៃការសូកប៉ាន់ហើយគាត់ថា មិនបានសូកប៉ាន់អ្នកណាទេ ។
សូមរំឭកថា ឧកញ៉ា ថោង សារ៉ាត់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៦ មេសា ២០១៥ នៅច្រកព្រំដែនកម្ពុជា-វៀតណាម (បាវិត) ខេត្តស្វាយរៀង ។ លោកត្រូវបានតុលាការចោទប្រកាន់ពីបទ «ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ប្រើប្រាស់ និងរក្សាអាវុធខុសច្បាប់» ក្នុងសំណុំរឿងបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីថ្ងៃទី២២ វិច្ឆិកា ២០១៤ កន្លងមក ខណៈលោកឧកញ៉ា អ៊ឹង ម៉េងជឺ ចុះពីរថយន្តឡិចស៊ីស៥៧០ ដើម្បីទៅទិញផ្លែឈើនៅមុខហាងលក់ផ្លែឈើមួយស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ៕
Wednesday, April 29, 2015
Sunday, April 26, 2015
8:25 PM
Unknown
បញ្ចូលអត្ថបទ ៖ អប្សរា
ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០១៥ ម៉ោង ០៩:១៧
រាជធានីភ្នំពេញ ៖ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបង្ហាញពីជំហរគាំទ្រឲ្យមានការរួបរួមគ្នា រវាងគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និង គណបក្សហ៊្វុនស៊ិនប៉ិច ដោយធ្វើរាជរដ្ឋាភិបាលមួយទាំងអស់គ្នា ដើម្បីឧត្តមប្រយោជន៍ជាតិ ។
សម្តេចក្រុមព្រះ មានបន្ទូលបែបនេះ បន្ទាប់ពីដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់គណបក្សយាងនិវត្តន៍មកពីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃតាមការយាងរបស់គណបក្សកុម្មុយនីស្តចិន កាលពីល្ងាចថ្ងៃទី២២ មេសា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មាន សម្តេចក្រុមព្រះបញ្ជាក់ថា បើសិនជាគណបក្សសង្គ្រោះជាតិចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ធ្វើការក្នុងរាជរដ្ឋាភិបាលនោះ ជាសិទ្ធិរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បើធ្វើបានមែននោះ ក្នុងនាមជាគណបក្សដៃគូ ព្រះអង្គសូមគាំទ្រ ។ ប៉ុន្តែយ៉ាងណា ព្រះអង្គថា នេះជាព្រះរាជបំណងរបស់អង្គសម្តេចឪ តាំងពីឆ្នាំ២០០២-២០០៣មកម្ល៉េះ ដែលទ្រង់ចង់ឲ្យមានការរួបរួមគ្នាជាកម្លាំងមហាគ្រួសារខ្មែរមួយ ដើម្បីកសាងប្រទេសជាតិ ពេលនោះលោក សម រង្ស៊ី ក៏បានឯកភាពរួចហើយដែរ តែក្រោយមកលោកបានក្រឡាស់វិញ» ។
ព្រះអង្គមានបន្ទូលទៀតថា ទាក់ទិននឹងរឿងលោក ម៉ម សូណង់ដូ ចង់បង្កើតគណបក្សប្រឆាំងថ្មីមួយទៀត ជំនួសគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នត្រូវបានគេមើលឃើញថា មានភាពផ្អែមល្ហែមល្អូកល្អឺនជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីនោះ សម្តេចក្រុមព្រះមានបន្ទូលថា នេះគឺជាសិទ្ធិរបស់ពលរដ្ឋខ្មែរម្នាក់ៗទេ ។ ប៉ុន្តែបើលោកម៉ម សូណង់ដូ ចង់ធ្វើគណបក្សប្រឆាំងមែននោះ ហើយលោក សម រង្ស៊ី ក្តី គណបក្សប្រជាជនកម្ពុជាក្តី គណបក្សហ៊្វុនស៊ិនប៉ិចក្តី ធ្វើរាជរដ្ឋាភិបាលមួយទាំងអស់គ្នា ព្រះអង្គសូមគាំទ្រពេញទំហឹង ហើយនេះជាព្រះរាជបណ្តាំចុងក្រោយរបស់សម្តេចឪ ក៏ដូចជាបំណងប្រាថ្នាដ៏ទទូចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបផងដែរ ដែលមិនចង់ឃើញខ្មែរឈ្លោះទាស់ទែងគ្នាតទៅទៀតនោះ ។
ចំណែកលទ្ធផលនៃដំណើរទស្សនកិច្ចនៅប្រទេសចិនវិញ សម្តេចក្រុមព្រះមានបន្ទូលថា ថ្ងៃដំបូងព្រះអង្គយាងដឹកនាំប្រតិភូទៅថ្វាយបង្គំគាល់សម្តេចម៉ែ និងព្រះករុណា ដែលគង់នៅព្យាបាលព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ។ ព្រះអង្គទទួលបានដំណឹង និងមើលឃើញថា ព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពល្អ ដោយសារតែមានការមើលថែ និងការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យរបស់ប្រទេសចិនជាមិត្ត ។
នៅថ្ងៃបន្ទាប់ គណៈប្រតិភូគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានអនុញ្ញាតឲ្យជួបអនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងការបរទេសចិន ក្នុងពិធីពិសាអាហារសាមគ្គីរវាងគណបក្សទាំងពីរ ។ ពេលនោះគណបក្សកុម្មុយនីស្តចិន បានសម្តែងនូវការគាំទ្រចំពោះគណបក្សហ៊្វុនស៊ិនប៉ិច ពិសេសវត្តមានដឹកនាំជាថ្មីរបស់ព្រះអង្គ ។ ជាមួយគ្នានេះ ព្រះអង្គបានធ្វើសំណូមពរមួយចំនួនទៅមិត្តចិន ហើយនៅព្រឹកថ្ងៃទី២២ មេសា មុនពេលចេញដំណើរមកវិញ មិត្តចិនបានឆ្លើយតបវិញដោយភាពរីករាយ និងស្វាគមន៍ចំពោះសំណូមពរទាំងនោះ។
សម្តេចក្រុមព្រះបន្តថា ក្នុងពេលស្នាក់នៅប្រទេសចិនប៉ុន្មាថ្ងៃនោះ ព្រះអង្គបានជួបជាមួយអនុប្រធានាធិបតីចិន ខណៈលោកប្រធានាធិបតី ស៊ី ជីនពីង បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន ។ យើងបានជជែកគ្នារយៈពេលជាង១ម៉ោង ហើយលោកបានគាំទ្រដែលព្រះអង្គមកដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចជាថ្មី ដោយលោកមានជំនឿថា ហ៊្វុនស៊ិនប៉ិចជាដៃគូនេះនឹងទទួលបានលទ្ធផលគួរឲ្យពេញចិត្ត ។ ទន្ទឹមនោះព្រះអង្គបានជម្រាបជូនវិញថា របបរាជានិយមដែល សម្តេច ហ៊ុន សែន និងព្រះអង្គបាននាំមកវិញនេះប្រៀបដូចជាខ្លួនមនុស្សអ៊ីចឹង ត្រូវការជើង២ គឺថា ជើងមួយគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ច្បាស់ណាស់ លោកបានគាំទ្រ ហើយជើងមួយទៀត គឺគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានព្រះអង្គជាអ្នកដឹកនាំនេះ ហើយព្រះអង្គនឹងខិតខំកែប្រែឲ្យមានកិត្យានុភាពខ្លាំងឡើងវិញ ក្លាយទៅជាកម្លាំងជាតិ និងបូកជាមួយកម្លាំងជាតិមួយទៀត ដើម្បីដោះស្រាយបញ្ហាជាតិ ។
សម្តេចក្រុមព្រះសង្កត់ធ្ងន់ថា កន្លង មក ទោះជាព្រះអង្គមិនបានដឹកនាំគណបក្សនេះជាង៩ឆ្នាំក៏ដោយ ក៏បក្សកុម្មុយនីស្តចិនតែងតែបានជួយឧបត្ថម្ភគាំទ្រជាសម្ភារ និងជួយបណ្តុះបណ្តាលធនធានមនុស្ស ពិសេសមន្ត្រីវ័យក្មេងរបស់យើង ។ ព្រះអង្គសុំឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច បញ្ជូនមន្ត្រីវ័យក្មេងទៅរៀនជាមួយគ្នានៅប្រទេសចិនដើម្បីបង្កើនធនធានមនុស្ស ៕
8:21 PM
Unknown
ដោយ ៖ វ៉ា វឌ្ឍនៈ
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០១៥ ម៉ោង ០៩:០៤
រាជធានីភ្នំពេញ ៖ អនុប្រធានទី១រដ្ឋសភា លោក កឹម សុខា បានមានប្រសាសន៍ថា " ខ្ញុំមិនចាប់អារម្មណ៍នឹងការដកអភ័យឯកសិទ្ឋិ ឬ ចាប់ខ្លួននោះទេ" ។លោកអនុប្រធានគណបក្សសង្គ្រោះជាតិមានប្រសាសន៍ខាងលើបែបនេះ បានធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ វេលាម៉ោងប្រមាណ១១យប់ថ្ងៃទី២៥ មីនា ២០១៥ បន្ទាប់ពីលោកបានបញ្ចប់បេសកកម្មនៅសហរដ្ឋអាមេរិក ។
បើតាមលោក កឹម សុខា បេសកកម្មរបស់លោកនៅអាមេរិកគឺដើម្បីពន្យល់និងលើកឡើងពីការវិវត្តនយោបាយនៅកម្ពុជាជូនសកម្មជន និង អ្នកគំាទ្រ ហើយថាក្នុងដំណើរទស្សនកិច្ចនេះដែរ លោកបានជួបអនុរដ្ឋមន្រ្តីការបរទេស សមាជិកព្រឹទ្ឋសភា រដ្ឋសភាអាមេរិក និងជួបពលរដ្ឋខ្មែរក្នុងរដ្ឋចំនួន៧ ។
ជាការកត់សម្គាល់ការលើកឡើងរបស់លោកអនុប្រធានគណបក្សប្រឆាំងខាងលើនេះដែរ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន កាលពីសបា្កហ៍មុនបានព្រមានចាត់វិធានការច្បាប់លើឥស្សរជនណាដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ហើយដែលការព្រមាននេះ ត្រូវបានគេគិតថាសំដៅដល់លោក កឹម សុខានោះ ៕
8:15 PM
Unknown
លោកអូបាម៉ាសុំទោសហើយប្រកាសទទួលខុសត្រូវចំពោះការសម្លាប់ចំណាប់ខ្មាំងអាល់កៃដា2នាក់
បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស
ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០១៥ ម៉ោង ១៣:៥៤
ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា ថ្លែងកាលពីថ្ងៃទី២៣ មេសាថា លោកទទួលខុសត្រូវទាំងស្រុងចំពោះការសម្លាប់ដោយចៃដន្យនូវចំណាប់ខ្មាំងអាល់កៃដា២នាក់ក្នុងឱកាសនៃប្រតិបត្តិការប្រឆាំងភេរវកម្មកាលពីខែមករាកន្លងមកនេះប្រឆាំងអាល់កៃដា ។
នៅមុខសារព័ត៌មានលោកអូបាម៉ាគគូសបញ្ជាក់ថា ក្នុងឋានៈជាប្រធានាធិបតីនិងជាអគ្គមេបញ្ជាការខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះរាល់ប្រតិបត្តិការរបស់យើងប្រឆាំងភេរវកម្មក្នុងនោះរួមមានប្រតិបត្តិការមួយសម្លាប់ដោយចៃដន្យចំណាប់ខ្មាំង២នាក់លោក WARREN WEISTEIN និងលោកGIOVANNI LO PORTO ។ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងនិងសុំទោសចំពោះអ្វីដែលកើតឡើង ។
មុននេះ សេចក្តីប្រកាសមួយរបស់សេតវិមានលាតត្រដាងថាប្រតិបត្តិការមួយប្រឆាំងភេរវកម្មកាលពីខែមករា របស់សហរដ្ឋអាមេរិកបានសម្លាប់ចំណាប់ខ្មាំង២នាក់ដែលឃុំទុកដោយអាល់កៃដាក្នុងតំបន់ព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន ។ យោងតាមសេចក្តីប្រកាសនោះថា លោក WEISTEIN ជាជនជាតិអាមេរិកម្នាក់ជាប់ជាចំណាប់ខ្មាំងចាប់តាំងពីឆ្នាំ២០១១មក និងលោក LO PORTO ជនជាតិអុីតាលីជាប់ជាចំណាប់ខ្មាំងតាំងពីឆ្នាំ២០១២ ៕


Subscribe to:
Comments (Atom)
RSS Feed
Twitter
